![U19 Cambodian](http://cdn.sabay.com/cdn/news.sabay.com.kh/wp-content/uploads/2015/09/U19-Cambodian.jpg?ebb82d)
កីឡាករU-19 ទាំង៥នាក់
លោក ម៉ៃ តុលា អគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឲ្យដឹងថា តាមគោលការណ៍របស់សហព័ន្ធមិនបានជំរុញឲ្យកីឡាករបាល់ទាត់រូបណាយក ការលេងបាល់សំខាន់ជាងការរៀនសូត្រនោះទេ។ ចំណែកកីឡាករទាំង ៥នាក់ដែលមិនបានប្រលងបាក់ឌុប ហើយទៅប្រកួតបាល់ទាត់នៅឡាវនោះ គឺធ្លាក់ដោយស្វ័យប្រវត្តិទៅតាមគោលការណ៍របស់ក្រសួងអប់រំយុវជន និងកីឡា។
លោកបានបន្តថា មុនពេលចេញទៅប្រកួតបាល់ទាត់នៅឡាវ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានសាកសួរទៅ កីឡាករ និងម្ដាយរបស់កីឡាករផ្ទាល់ ឲ្យធ្វើការសម្រេចដោយខ្លួនឯងរវាងការចេញទៅប្រកួតបាល់ទាត់ និងនៅប្រលងបាក់ឌុប ប៉ុន្តែកីឡាករទាំង៥នាក់នេះបានស្ម័គ្រចិត្តចេញទៅលេងបាល់ដោយ មិននៅប្រលងដោយខ្លួនឯង ហេតុនេះពួកគេនឹងត្រូវធ្លាក់បាក់ឌុបដោយស្វ័យប្រវត្តិ។
0 comments:
Post a Comment