Ads 468x60px

Change your Language

Social Icons

Tuesday, September 15, 2015

U-16 កម្ពុជា​បន្ត​ចាញ់​U-16ថៃ​​១​ទល់​០​យ៉ាង​ប្រផុត​ប្រផើយ

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​វ័យ​ក្រោម​១៦​ឆ្នាំ​ បាន​ប្រកួត​ចាញ់​ក្រុម​ជម្រើស​ជាតិ​ថៃ ​វ័យ​ក្រោម​១៦​ឆ្នាំ​០​ទល់​១ ​ក្នុង​ពាន​រង្វាន់​ 2016 AFC U-16 Championship ក្នុង​កីឡដ្ឋាន​ Jalan Besar Stadium ប្រទេស​សិង្ហបុរី​ នៅ​មុន​នេះ​បន្តិច។
មួយ​គ្រាប់​របស់ ​U16 ថៃ​រក​បាន​តាំង​ពីរ​តង់​ទី​១​ នាទី​ ១១ ​ដោយ​កីឡាករ​ Korawich។ ចូល​តង់​ទី​២​ក្រុម​កម្ពុជា​មាន​ឱកាស​ស៊ុត​បញ្ចូល​ទី​ក្រុម​ថៃ​បាន​ច្រើន​ដែរ​ តែ​មិន​បាន​សម្រេច​ដោយ​បាល់​ទៅ​បុក​បង្គោល​ទី​ទៅ​វិញ។
ឆ្លង​កាត់​ពី​ប្រកួត​កន្លង​ មក​ក្រុម​មាឌ​តូច​កម្ពុជា​មិន​ទាន់​មាន​ពិន្ទុ​រាប់​នៅ​ឡើយ​ទេ ​ដោយ​ចាញ់​ទាំង​ពីរ​ប្រកួត​ ខណៈ​ក្រុម​ថៃ​ឆ្លងកាត់​ពីរ​ប្រកួត​ឈ្នះ​ ទាំង​ពីរ​ប្រកួត​មាន​៦​ពិន្ទុ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី​កម្ពុជា​ នៅ​សល់​មួយ​ប្រកួត​បិទ​ពូល​ជា​មួយ​ ក្រុម​ម្ចាស់​ផ្ទះ​សិង្ហបុរី​នៅ​ថ្ងៃ​ទី​៦​ខែ​កញ្ញា​ខាន​ស្អែក​។
U16

0 comments:

Post a Comment