Ads 468x60px

Change your Language

Social Icons

Friday, September 18, 2015

Bale ​​​ត្រូវ​ខក​ខាន​ប្រកួត​​លើស​ការ​រំពឹង​ទុក ក្រោយ​​ពិនិត្យ​របួស​រួច

ក្លិប​ Real Madrid បាន​បញ្ជាក់​កាល​ពី​ម្សិល​មិញ​ថា Gareth Bale ​មាន​​បញ្ហា​របួស​​សាច់ដុំ​​នៅ​កំភួន​ជើង​ឆ្វេង ហើយ​តារា​ឆ្នើម​​​ដែល​គេ​រំពឹង​ថា នឹង​អាច​ចូល​ប្រកួត​បាន​វិញ​នៅ​ចុង​សប្ដាហ៍​នេះ គឺ​មិន​អាច​លេង​​​បាន​ឡើយ ពោល​គឺ​រូប​គេ​ត្រូវ​សម្រាក​ព្យាបាល​យ៉ាង​តិច​កន្លះ​ខែ​ឯណោះ។
Spain Champions League Soccer
​Bale ​បាន​រង​របួស​អំឡុង​ប្រកួត​ UEFA Champions League ​ដែល​ Real ឈ្នះ​ Shakhtar Donetsk ៤-០ កាល​ពី​យប់​ថ្ងៃ​អង្គារ ​និង​បាន​ពិនិត្យ​នៅ​ទីក្រុង​ Madrid ប្រទេស​អេស្ប៉ាញ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ។

Real ​បាន​ចេញ​សេចក្ដីថ្លែងការណ៍​យប់​មិញ​ថា៖ “បន្ទាប់​ពី​ពិនិត្យ​របួស​របស់​ Bale នៅ​ Sanitas La Moraleja University Hospital ថ្ងៃ​នេះ ឃើញ​ថា​កីឡាករ​របស់​យើង បាន​រង​របួស​សាច់ដុំ​នៅ​កំភួន​ជើង​ឆ្វេង។ ស្ថានភាព​របស់​គាត់ ​នឹង​ត្រូវ​វាយ​តម្លៃ​តាម​ក្រោយ”។
1

​ស្រប​ពេល​ដែល​ James Rodriguez ​ពុំ​ទាន់​ជាសះស្បើយ​នៅ​ឡើយ ហើយ​​កីឡាករ​វ័យ​២៦​ឆ្នាំ Bale របួស​ថែម​ទៀត នេះ​អាច​ជា​កង្វល់​មួយ​សម្រាប់​អ្នកចាត់ការ​ Rafa Benitez ​ប៉ុន្តែ​យ៉ាងណា​គេ​ជឿ​ថា Isco ​នឹង​អាច​រ៉ាប់រង​តំណែង​​ខ្សែ​បម្រើ​​លេខ​១០ (Role No. 10) ​នេះ​​បាន៕

0 comments:

Post a Comment