Ads 468x60px

Change your Language

Social Icons

Friday, September 11, 2015

ចំបាប់​​កម្ពុជា​ស្នើ​សហព័ន្ធ​កីឡា​ចំបាប់​​​ឥណ្ឌូណេស៊ី​ទៅ​ហ្វឹកហាត់​មួយ​ឆ្នាំ

​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បាន​ដាក់​សំណើ​ទៅ​កាន់​សហព័ន្ធ​ចំបាប់​ ប្រទេស​ឥណ្ឌូណេស៊ី ដើម្បី​បាន​ទៅ​ហ្វឹកហាត់​រយៈ​ពេល​មួយ​ឆ្នាំ​ ក្រោយ​ត្រឡប់​មក​ពី​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី Indonesia Open Tournament Wrestling Children and Seniors 2015 នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ​ដែល​ទទួល​​បាន​មេដាយ​ពីរ​គ្រឿង​ប្រាក់​​មួយ​ និង​សំរឹទ្ធ​មួយ​គ្រឿង​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

6
 លោក ធិន វិចិត្រ បំពាក់​មេដាយ​ដល់​កីឡាករ​ជើង​ឯក​ជាតិ​កន្លង​មក

លោក ធិន​ វិចិត្រ ​អគ្គ​លេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បាន​ឲ្យ​ដឹង​ថា លោក​បាន​​​ស្នើ​សុំ​ដល់​សហព័ន្ធ​កីឡា​ចំបាប់​របស់​ប្រទេស​ឥណ្ឌូណេស៊ី​​រួច​ ហើយ​ ដើម្បី​ឲ្យ​កីឡាករ​ចំបាប់​កម្ពុជា​បាន​​ទៅ​ហ្វឹកហាត់​នៅ​ទីនោះ​រយៈ​ពេល​មួយ​ ឆ្នាំ​ ប៉ុន្តែ​​​ខាង​ឥណ្ឌូណេស៊ី​មិន​ទាន់​បាន​សម្រេច​ឲ្យ​ទៅ​ហ្វឹកហាត់​រយៈ​ពេល​​ មួយ​ឆ្នាំ​នោះ​​ឡើយ​គឺ​អាច​ឲ្យ​​បាន​​ត្រឹម​រយៈ​​៣​ខែ​ប៉ុណ្ណោះ។

សមាជិក​​​U-19 កម្ពុជា​៥​នាក់​​​ដែល​​ទៅ​ប្រកួត​នៅ​ឡាវ​​ធ្លាក់​បាក់ឌុប​ដោយ​ស្វ័យប្រវត្តិ​

សមាជិក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​អាយុ​ក្រោម​១៩​ឆ្នាំ​ចំនួន៥​នាក់​​ ដែល​មិន​បាន​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​(បាក់ឌុប)​ដោយ​សារ​ទៅ ​ចូល​រួម​ប្រកួត​ក្នុង​ពាន​រង្វាន់ AFF U-19 Championship ធ្លាក់​ដោយ​ស្វ័យ​ប្រវត្តិ​ហើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​អគ្គលេខាធិការ​រង​នៃ​សហព័ន្ធ​កីឡា​បាល់ទាត់​ កម្ពុជា​នា​រសៀល​ថ្ងៃ​នេះ ខណៈ​លទ្ធផល​នៃ​ការ​ប្រឡង​បាក់ឌុបចាប់​ផ្តើម​ចេញ​​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ស្អែក​នេះ។

U19 Cambodian
កីឡាករ​U-19 ទាំង​៥​នាក់

លោក ម៉ៃ តុលា អគ្គ​លេខាធិការ​រង​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​ឲ្យ​ដឹង​ថា តាម​គោលការណ៍​​របស់​សហព័ន្ធ​​មិន​បាន​ជំរុញ​ឲ្យ​កីឡាករ​បាល់ទាត់​រូប​ណា​យក​ ការ​​លេង​បាល់​​សំខាន់​ជាង​ការ​រៀន​សូត្រ​នោះ​ទេ។ ​ចំណែក​កីឡាករ​ទាំង ៥​នាក់​​ដែល​​​មិន​បាន​​ប្រលង​​បាក់ឌុប​ ​ហើយ​​​ទៅ​ប្រកួត​បាល់​ទាត់​នៅ​ឡាវ​​នោះ ​គឺ​ធ្លាក់​ដោយ​ស្វ័យ​ប្រវត្តិ​ទៅ​តាម​គោលការណ៍​របស់​​​ក្រសួង​អប់រំ​យុវជន​ និង​កីឡា។

Wednesday, September 9, 2015