Ads 468x60px

Change your Language

Social Icons

Featured Posts

Friday, September 18, 2015

​គ្រូ​ជម្រើស​ជាតិ​កម្ពុជា​ទាំង​៨រូបនេះ ម្នាក់​ណា​ធ្វើ​បាន​ល្អ​ជាង​គេ?​​​​​

Sabay សូម​បង្ហាញ​​ប្រវត្តិ​ខ្លះ​ៗ​​នៃ​​គ្រូ​បង្វឹក​ដែល​បាន​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ចាប់តាំង​ពី​ឆ្នាំ​២០០៣ រហូត​មក​ដល់ ២០១៥​នេះ។ ជាង​១០​ឆ្នាំ​ចុង​ក្រោយ​​នេះ​មាន​គ្រូ​បង្វឹក​ចំនួន​​៨​​រូប​មក​ហើ​បាន​​ដឹកនាំ​ក្រុម​កម្ពុជា ខណៈ​គ្រូ​បង្វឹក​ចំនួន ៣ រូប​ក្នុង​ចំណោម​នោះ​​​ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (FFC) ផ្ដល់​សិទ្ធ​ឱ្យ​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ចំនួន ២ ដង។  គ្រូ​​បុរស​ទាំង​៨​ រូប​នេះ​រួម​មាន លោក Joachim Fickert, លោក Scott O’Donnell (២ លើក) លោក សោម សារ៉ន, លោក Yoo Kee-Heung​ លោក ប្រាក់ សុវណ្ណារ៉ា (២លើក) លោក Lee Tae Hoon (២ លើក), លោក ហុក សុចិត្រា និង​លោក Kazunori Ohara។
JoachimFickertលោក Joachim Fickert

១- លោក Joachim Fickert ( ១៩៩៦-២០០៣)
លោក Joachim Fickert សញ្ជាតិ​អាល្លឺម៉ង់​​​អាយុ៥៩​ឆ្នាំ​​​បាន​ចូល​មក​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ ចាប់​ពី​ឆ្នាំ​១៩៩៦​​ដល់​២០០៣​ ប៉ុន្តែ​ការ​ដឹក​នាំ​របស់​លោក​មិន​មាន​ទិន្នន័យ​ច្បាស់​លាស់​អំពី​លទ្ធផល​នៃ​ការ​ដឹក​នាំ​របស់លោក​ឡើយ។ ​បន្ទាប់​មក​សហព័ន្ធ​បាល់ទាត់​កម្ពុជា​បាន​​ផ្ដល់​វគ្គ​សិក្សា​​កម្រិត C និង B ដល់​ជនជាតិ​របស់​ខ្លួន​ជា​បន្តបន្ទាប់។

​ស្មើគ្នា ១-១ យប់​មិញ គ្រូ​ស្វាយ​រៀង និង​គ្រូ​ប៉ូលិស​ប្រាប់​ថា ក្រុម​បញ្ហា​ដូច​គ្នា

គ្រូ​បង្វឹក​ស្វាយរៀង​ថា ទម្រង់​លេង​​ក្រុម​ស្វាយរៀង​​​​បាន​​ធ្លាក់​ចុះ​មក​ពី​បញ្ហា​​កីឡាករ​របួស​ច្រើន និង​ទីលាន​​ស្មៅ​សិប្បនិមិត្ត​ ស្រប​ពេល​​គ្រូ​បង្គោល​អគ្គ​ស្នងការដ្ឋាន​នគរបាល​​ជាតិ(ប៉ូលិស)​ថា ​មួយ​រយៈ​ចុង​ក្រោយ​នេះ​​ក្រុម​របស់​លោក​មាន​​បញ្ហា​ផ្ទៃ​ក្នុង។ ការ​លើក​ឡើងនេះ បន្ទាប់​ពី​ក្រុម​ទាំង​​​ពីរ​ធ្វើ​បាន​ត្រឹម​ស្មើ​​១-១​ កាល​ពី​យប់​ម្សិល​មិញ​នៅ​​​​​ពហុ​កីឡដ្ឋាន​ជាតិ សម្រាប់​ការ​ប្រកួត​បាល់ទាត់​​លីក​លំដាប់​ទី ១​របស់​កម្ពុជា​សប្ដាហ៍​ទី ១៦។
SVR vs GCNP
លោក សំ វ៉ាន់ដេត
SVR vs GCNP 2

Bale ​​​ត្រូវ​ខក​ខាន​ប្រកួត​​លើស​ការ​រំពឹង​ទុក ក្រោយ​​ពិនិត្យ​របួស​រួច

ក្លិប​ Real Madrid បាន​បញ្ជាក់​កាល​ពី​ម្សិល​មិញ​ថា Gareth Bale ​មាន​​បញ្ហា​របួស​​សាច់ដុំ​​នៅ​កំភួន​ជើង​ឆ្វេង ហើយ​តារា​ឆ្នើម​​​ដែល​គេ​រំពឹង​ថា នឹង​អាច​ចូល​ប្រកួត​បាន​វិញ​នៅ​ចុង​សប្ដាហ៍​នេះ គឺ​មិន​អាច​លេង​​​បាន​ឡើយ ពោល​គឺ​រូប​គេ​ត្រូវ​សម្រាក​ព្យាបាល​យ៉ាង​តិច​កន្លះ​ខែ​ឯណោះ។
Spain Champions League Soccer
​Bale ​បាន​រង​របួស​អំឡុង​ប្រកួត​ UEFA Champions League ​ដែល​ Real ឈ្នះ​ Shakhtar Donetsk ៤-០ កាល​ពី​យប់​ថ្ងៃ​អង្គារ ​និង​បាន​ពិនិត្យ​នៅ​ទីក្រុង​ Madrid ប្រទេស​អេស្ប៉ាញ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ។

Tuesday, September 15, 2015

U-16 កម្ពុជា​បន្ត​ចាញ់​U-16ថៃ​​១​ទល់​០​យ៉ាង​ប្រផុត​ប្រផើយ

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​វ័យ​ក្រោម​១៦​ឆ្នាំ​ បាន​ប្រកួត​ចាញ់​ក្រុម​ជម្រើស​ជាតិ​ថៃ ​វ័យ​ក្រោម​១៦​ឆ្នាំ​០​ទល់​១ ​ក្នុង​ពាន​រង្វាន់​ 2016 AFC U-16 Championship ក្នុង​កីឡដ្ឋាន​ Jalan Besar Stadium ប្រទេស​សិង្ហបុរី​ នៅ​មុន​នេះ​បន្តិច។
មួយ​គ្រាប់​របស់ ​U16 ថៃ​រក​បាន​តាំង​ពីរ​តង់​ទី​១​ នាទី​ ១១ ​ដោយ​កីឡាករ​ Korawich។ ចូល​តង់​ទី​២​ក្រុម​កម្ពុជា​មាន​ឱកាស​ស៊ុត​បញ្ចូល​ទី​ក្រុម​ថៃ​បាន​ច្រើន​ដែរ​ តែ​មិន​បាន​សម្រេច​ដោយ​បាល់​ទៅ​បុក​បង្គោល​ទី​ទៅ​វិញ។
ឆ្លង​កាត់​ពី​ប្រកួត​កន្លង​ មក​ក្រុម​មាឌ​តូច​កម្ពុជា​មិន​ទាន់​មាន​ពិន្ទុ​រាប់​នៅ​ឡើយ​ទេ ​ដោយ​ចាញ់​ទាំង​ពីរ​ប្រកួត​ ខណៈ​ក្រុម​ថៃ​ឆ្លងកាត់​ពីរ​ប្រកួត​ឈ្នះ​ ទាំង​ពីរ​ប្រកួត​មាន​៦​ពិន្ទុ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី​កម្ពុជា​ នៅ​សល់​មួយ​ប្រកួត​បិទ​ពូល​ជា​មួយ​ ក្រុម​ម្ចាស់​ផ្ទះ​សិង្ហបុរី​នៅ​ថ្ងៃ​ទី​៦​ខែ​កញ្ញា​ខាន​ស្អែក​។
U16

កម្ពុជា​បន្ត​ចាញ់​ស៊ីរី​៦​ទល់​០​យ៉ាង​ចាស់​ដៃ

ការ​ប្រកួត​វគ្គ​ជម្រុះ ​World Cup ២០១៨ ​ជុំ​ទី​២​ ជើង​ទី​ ១ ​រវាង​ម្ចាស់ផ្ទះ​កម្ពុជា ​និង​ក្រុម​ភ្ញៀវ​ស៊ីរី ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា​ បាន​បញ្ចប់​នៅ​មុន​នេះ​បន្តិច ​ដោយ​ក្រុម​ម្ចាស់​ផ្ទះ​បន្ត​ចាញ់​ដល់​ទៅ​៦​ទល់​០​យ៉ាង​ចាស់​ដៃ។
តង់​ទី​១​ក្រុម​ភ្ញៀវ​ បាន​នាំ​មុខ​ម្ចាស់​ផ្ទះ​ដល់​ទៅ​៤​គ្រាប់​ទៅ​ហើយ ​ដែល​រក​បាន​ដោយ​កីឡាករ​ Omar Khribin នាទី​២៩ និង ​៤០ Sanharib Bueyueksal នាទី​ ៣១​ Mahmoud Al Mawas នាទី​៤៥។ ​ចូល​តង់​ទី២​ក្រុម​ ស៊ី​រី​រក​បាន​២​គ្រាប់​បន្ថែម​ទៀត ​ដោយ​កីឡាករ​ Omar Midani នាទី​៥០ និង​ Osama Omari នាទី​៨១​ ហើយ​លទ្ធផល​នេះ ​បន្ត​រហូត​ដល់​ចប់ ​ការ​ប្រកួត​ជា​ស្ថាពរ​ដោយ​ស៊ីរី ៦​និង​កម្ពុជា​០។
sa

ធារី​ ចន្ថាប៊ីន​ល្បី​រហូត​ដល់​ទូរទស្សន៍​NBT​ថៃ​ធ្វើ​កិច្ច​សម្ភាសន៍​ពិសេស​(មាន​វីដេអូ)

ខ្សែ​បម្រើ​ជម្រើស​ជាតិ​ កម្ពុជា​ និង​ កីឡាករ​របស់​ក្លឹប​ភ្នំពេញ​ក្រោន​ ធារី​ ចន្ថាប៊ីន  ត្រូវ​បាន​ទូរទស្សន៍​មួយ​នៅ​ប្រទេស​ថៃ ​ធ្វើ​កិច្ច​សម្ភាសន៍​​អំពី​ ដំណើរ​ជីវិត​ និង​ការ​ប្រកប​អាជីព​បាល់ទាត់​ពី​បារាំង​ រហូត​ដល់​ប្រទេស​កម្ពុជា​។
តាម​រយៈ​វីដេអូ​ដែល​កីឡាករ​រូប​នេះ ​បាន​បង្ហោះ​ក្នុង​គណនី​ហ្វេសបុក​របស់​ខ្លួន​កាល​ពី​កន្លះ​ម៉ោង​មុន​នេះ​ កីឡាករ​វ័យ​២៤​ឆ្នាំ​ ​បាន​សរសេរ​ក្នុង​Status របស់​ខ្លួន​ដែរ​ថា៖” Finally you can see my interview on YouTube et was on TV in Thailand. I did it with a great team of Thai reporter I’m very happy to share my feeling and a bit of my life  (ចុង​ក្រោយ​ អ្នក​អាច​ឃើញ​វីដេអូ​សម្ភាសន៍​របស់​ខ្ញុំ​នៅ​លើ​យូធូប​ដែល​ជា​ប៉ុស្តិ៍​ទូរទស្សន៍​មួយ​នៅ​ថៃ។ ខ្ញុំ​បាន​បង្កើត​វា​យ៉ាង​ល្អ​ជាមួយ​អ្នក​យកការណ៍​ព័ត៌មាន​ជនជាតិ​ថៃ។ ខ្ញុំ​ពិត​រីករាយ​ណាស់​ដែល​បាន​ចែកចាយ​អារម្មណ៍​ផ្ទាល់​ខ្លួន​និង​ឆាក​ជីវិត​របស់​ខ្ញុំ។”)
313880
សូម​ទស្សនាវីដេអូខាងក្រោម៖