Ads 468x60px

Change your Language

Social Icons

Friday, September 18, 2015

​ស្មើគ្នា ១-១ យប់​មិញ គ្រូ​ស្វាយ​រៀង និង​គ្រូ​ប៉ូលិស​ប្រាប់​ថា ក្រុម​បញ្ហា​ដូច​គ្នា

គ្រូ​បង្វឹក​ស្វាយរៀង​ថា ទម្រង់​លេង​​ក្រុម​ស្វាយរៀង​​​​បាន​​ធ្លាក់​ចុះ​មក​ពី​បញ្ហា​​កីឡាករ​របួស​ច្រើន និង​ទីលាន​​ស្មៅ​សិប្បនិមិត្ត​ ស្រប​ពេល​​គ្រូ​បង្គោល​អគ្គ​ស្នងការដ្ឋាន​នគរបាល​​ជាតិ(ប៉ូលិស)​ថា ​មួយ​រយៈ​ចុង​ក្រោយ​នេះ​​ក្រុម​របស់​លោក​មាន​​បញ្ហា​ផ្ទៃ​ក្នុង។ ការ​លើក​ឡើងនេះ បន្ទាប់​ពី​ក្រុម​ទាំង​​​ពីរ​ធ្វើ​បាន​ត្រឹម​ស្មើ​​១-១​ កាល​ពី​យប់​ម្សិល​មិញ​នៅ​​​​​ពហុ​កីឡដ្ឋាន​ជាតិ សម្រាប់​ការ​ប្រកួត​បាល់ទាត់​​លីក​លំដាប់​ទី ១​របស់​កម្ពុជា​សប្ដាហ៍​ទី ១៦។
SVR vs GCNP
លោក សំ វ៉ាន់ដេត
SVR vs GCNP 2
លោក សំ វ៉ាន់​ដេត​ គ្រូ​​​ស្វាយរៀង​បាន​ឲ្យ​ដឹង​ថា ទម្រង់​លេង​កូន​ក្រុម​លោក​​​មាន​​ការ​ធ្លាក់​ចុះ​មក​ពី​មួយ​រយៈ​មុន​កីឡាករ​មាន​របួស​ច្រើន​នាក់​ទាំង​​ ប្រាក់​ មុន្នី​ឧត្ដម ផានី អីរដ្ឋា​ ហូយ ផល្លិន​ ជា​ដើម។ ​​​​ពេល​នេះ​ពួក​គេ​លេង​មិន​ទាន់​បាន​ស៊ីចង្វាក់​គ្នា​ល្អ​​ឡើយ​​ ដោយ​សារ​ពេល​របួស​កីឡាករ​សម្រាក​​​ច្រើន​ ហើយមិន​បាន​ហ្វឹកហាត់​ជាមួយ​គ្នា​ពេញ​លេញ​ល្អ។
លោក​បាន​បន្ថែម​ថា ម៉្យាងទៀត​ក៏​អាច​មក​ពី​បញ្ហា​ទីលាន​ដែល​ក្រុម​របស់​​លោក​ធ្លាប់​លេង​លើ​ស្មៅ​ធម្មជាតិ​របស់​ខ្លួន​។ លេង​​លើ​ស្មៅ​​សិប្បនិមិត្ត​វា​អាច​នាំ​ឲ្យ​កីឡាករ​ឆាប់​អស់​កម្លាំង និង​​​មាន​របួស​ ហើយ​​ស្មៅ​សិប្បនិមិត្ត​ក៏​អាច​ធ្វើ​ឲ្យ​មាន​ការ​រាំង​ស្ទះ​ក្នុង​ការ​បញ្ជូន​បាល់​ឲ្យ​ដៃគូ​ផង​ដែរ។ 
​ចំណែក​លោក អ៊ុង កន​យ៉ានិត​ គ្រូ​​ក្លិប​ប៉ូលិស​វិញ​បាន​ឲ្យ​ដឹង​ថា កូន​ក្រុម​របស់​លោក​កំពុង​មាន​បញ្ហា​ផ្ទៃ​ក្នុង​មិន​អាច​ប្រាប់​បាន ដែល​នាំ​ឲ្យ​ទម្រង់​លេង​មាន​ការ​ធ្លាក់​ចុះ​មួយ​រយៈ​ចុង​ក្រោយ​នេះ​។ ជា​ការ​ពិត​នៅ​ពេល​ដែល​ប៉ះ​ក្រុម​​ខ្លាំង​មួយ ​លោក​តែង​ប្រើ​ទម្រង់​​ការពារ​​ត្រៀម​វាយ​បក​ ប៉ុន្តែ​ទម្រង់​នេះ​ទាម​ទារ​ឲ្យ​កីឡាករ​មាន​ចលនា​លឿន​ ពេល​បាន​បាល់​សម្រុក​​ឡើង​ទៅ​តំបន់​ប្រយុទ្ធ​លឿន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ប៉ុន្តែ​ពួក​គេ​ធ្វើ​មិន​បាន​ល្អ​ដោយ​សារ​លេង​មិន​យល់​ចិត្ត​គ្នា។ ​

SVR vs GCNP 1
លោក អ៊ុង​ កន​យ៉ានិត
​គ្រូ​បង្គោល​រូប​នេះ​​បញ្ជាក់​ថា របួស​កីឡាករ​ជា​រឿង​សំខាន់​ផង​ដែរ​ ដោយ​សារ​ក្រុម​លោក​មាន​ធនធាន​កីឡាករ​មិន​គ្រប់​គ្រាន់ ដែល​ពេល​នេះ​កំពុង​រក​អ្នក​ជួយ​ឧបត្ថម្ភ​បន្ថែម​ ដើម្បី​អាច​ស្វែង​រក​កីឡាករ​ថ្មី​ល្អ​ៗ មក​បំពេញ​ចំណុច​ខ្វះ​ខាត។ ​​ទោះ​បី​ជា​យ៉ាង​ណា​ប្រកួត​ក្រោយៗ ​លោក​នឹង​ប្រឹងប្រែង​កែប្រែ​ស្ថានការណ៍​​បញ្ហា​ទាំង​ឡាយ​ឲ្យ​ល្អ​មក​វិញ​ ដើម្បី​ឲ្យ​ក្រុម​​មាន​ទម្រង់​លេង​​កាន់​តែ​ប្រសើរ​ឡើង។
​ប្រកួត​​សប្ដាហ៍​ទី ១៧ ក្រុម​ខេត្ត​ស្វាយរៀង​ទទួល​ក្រុម​​ខ្លាំង​បឹងកេត​អង្គរ​នៅ​ទីលាន​​របស់​ស្វាយរៀង។ ចំណែក​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​ប៉ះ ណាហ្កាវើល នៅ​ពហុ​កីឡដ្ឋាន​ជាតិ៕
SVR vs GCNP 4

SVR vs GCNP 6

SVR vs GCNP 7

SVR vs GCNP 8

SVR vs GCNP 9

SVR vs GCNP 10

SVR vs GCNP 11

SVR vs GCNP 12

SVR vs GCNP 13

SVR vs GCNP 14

SVR vs GCNP 15


0 comments:

Post a Comment